​សម្តេចតេជោ ហ៊ុន សែន៖ វត្តមាន​ធនាគារ​ដ៏ធំរបស់​បារាំង​នាពេលនេះ ចំពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​ការ​ទុនវិនិ​យោគ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វត្តមានរបស់ធនាគារ BRED Populaire កំពុង​ចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគ ក្នុងពេលប្រទេស​កំពុងជម្រុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យ នៅក្នុងការបណ្តាក់​ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឲ្យ លោក Olivier Klein អគ្គនាយកធនាគារបារាំង BRED Populaire Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ  ។ ជាមួយគ្នានោះដែរ លោក Olivier Klein បានជម្រាបជូនសម្តេចតេជោ អំពីសម្ព័ន្ធធនាគារ … Continue reading ​សម្តេចតេជោ ហ៊ុន សែន៖ វត្តមាន​ធនាគារ​ដ៏ធំរបស់​បារាំង​នាពេលនេះ ចំពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​ការ​ទុនវិនិ​យោគ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម